ក្រុមជម្រើសជាតិជប៉ុន បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយទៅហើយក្នុងពានរង្វាន់ FIFA World Cup 2022 នេះ ក្រោយពីពួកគេយកឈ្នះលើក្រុមអេស្ប៉ាញបានក្នុងលទ្ធផល ២-១។
នៅយប់មិញនេះ ជប៉ុនបានបង្កភាពភ្ញាក់ផ្អើលទៀតហើយ ដោយពួកគេបានយកឈ្នះក្រុមខ្លាំងនៅអឺរ៉ុប អេស្ប៉ាញបានក្នុងលទ្ធផល ២-១។ ដោយតាមលទ្ធផល២គ្រាប់នេះដែរ បានធ្វើឱ្យជប៉ុនឈរនៅលេខ១ក្នុងពូល E តែម្ដង ដោយមាន៦ពិន្ទុ ខណៈដែលអេស្ប៉ាញវិញ នៅលេខ២មាន៤ពិន្ទុ ក្រុមអាល្លឺម៉ង់នៅលេខ៣ និងក្រុមកូស្ដារីកានៅលេខ៤។ នេះជាលើកទី៤ហើយក្នុងប្រវត្តិសាស្ត្របាល់ទាត់ជប៉ុន ដែលអាចឡើងផុតវគ្គចែកពូលបានក្នុងព្រឹត្តិការណ៍ FIFA World Cup ។
ដោយឡែកការឡើងទៅដល់វគ្គ១៦ក្រុមចុងក្រោយនេះដែរ ក្រុមជប៉ុន នឹងប៉ះជាមួយក្រុមក្រូអាត ដែលជាក្រុមជើងឯករងកាលពីឆ្នាំ២០១៨កន្លងទៅ នៅថ្ងៃទី៥ខែធ្នូឆ្នាំ២០២២ខាងមុខនេះ៕