ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិក និងអង់គ្លេស បានដឹកដៃគ្នាឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2022 ហើយ ក្រោយពីពួកគេយកឈ្នះដៃគូរៀងខ្លួននៅយប់មិញ។
ក្រុមអាមេរិក បានយកឈ្នះលើក្រុមអ៊ីរ៉ង់ក្នុងលទ្ធផល ១-០ ដើម្បីយក៣ពិន្ទុឈរនៅលេខ២ក្នុងពូល។ ដោយ១គ្រាប់ជ័យជម្នះនោះដែរ កើតចេញពីកីឡាករ Pulisic នៅនាទី៣៨ចុងតង់ទី១។ វាល្មមគ្រប់គ្រាន់សម្រាប់ឱ្យអាមេរិកបានលេខ២ក្នុងពូលដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយ។ ស្របពេលក្រុមអង់គ្លេសវិញ ក៏បានយកឈ្នះលើក្រុមវែលក្នុងលទ្ធផល ៣-០ ផងដែរ។ ដោយ៣គ្រាប់នោះរកបានដោយ Rashford ២គ្រាប់ និង Foden ១គ្រាប់។ អង់គ្លេសឈរនៅលេខ១ ក្នុងពូល ឡើងវគ្គ១៦ក្រុមចុងក្រោយដែរ។
នៅវគ្គ១៦ក្រុមចុងក្រោយនេះដែរ ក្រុមជម្រើសជាតិអាមេរិក និងប៉ះក្រុមហុល្លង់ ហើយក្រុមអង់គ្លេសវិញនឹងប៉ះក្រុមសេណេហ្គាល់៕