Kylian Mbappe បានក្លាយជាកីឡាករដំបូងគេក្នុងលីគទាំង៥នៅអឺរ៉ុប ដែលអាចរកបាន១០គ្រាប់គិតត្រឹមពេលនេះ ក្នុងរដូវកាលនេះ។
កីឡាករវ័យ១៩ឆ្នាំខាងលើនេះ កំពុងបង្ហាញភាពខ្លាំងរបស់ខ្លួនតាំងពីរដូវកាលមុន។ ជាក់ស្ដែងនៅ World Cup 2018 កន្លងទៅ រូបគេក៏បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងល្អជាងគេបំផុតដែរ។ នៅលីគបារាំង Mbappe ជាកូនសោយ៉ាងសំខាន់ សម្រាប់ក្រុម PSG យកជ័យជម្នះសឹងតែគ្រប់ប្រកួតទៅហើយ។ មិនត្រឹមតែជាអ្នករកគ្រាប់បាល់ឡើយ រូបគេក៏ជាអ្នកបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានច្រើនផងដែរ។
PSG បច្ចុប្បន្ននេះកំពុងឈរកំពូលតារាងលីគកំពូលបារាំង ដោយមាន៨ពិន្ទុដាច់ក្រុមលេខ២ Lille ។ តាមរយៈនេះ គេអាចដឹងបានថារដូវកាលនេះ ក្រុមអ្នកមាននៅទីក្រុងបារីស នឹងអាចការពារតំណែងជើងឯករបស់ខ្លួនបានជាក់ជាមិនខាន៕ប្រភព៖ dailymail