ខ្សែការពារ Mohamed Khan បានប្រកាសពីការចាកចេញពីប្រទេសកម្ពុជាហើយ បន្ទាប់ពីកុងត្រារបស់គេផុតកំណត់ជាមួយក្រុមវិសាខា។
Khan ជាខ្សែការពារល្អម្នាក់ដែលធ្លាប់ជួយក្រុមវិសាខារកបានគ្រាប់បាល់ក្នុងពានរង្វាន់ AFC Cup 2022 កន្លងទៅផងដែរ។ តែដោយសារកុងត្រារបស់គេអស់នៅត្រឹមនេះ ទើបខ្សែការពាររូបនេះបានប្រកាសពីការចាកចេញរបស់ខ្លួនតែម្ដង។ អតីតកីឡាកររបស់ទ័ពរូបនេះ និយាយថា៖ “សួស្ដីទាំងអស់គ្នា ពេលនេះខ្ញុំសូមប្រាប់គ្រប់គ្នាថាខ្ញុំនឹងចាកចេញពីកម្ពុជាហើយ ព្រោះអស់កុងត្រា។ ៤ឆ្នាំនៅទីនេះ ពិតជាស្រស់ស្អាត។ ខ្ញុំពិតជាសោកស្ដាយដែលត្រូវចាកចេញ ហើយក៏សង្ឃឹមថានឹងអាចត្រលប់មកវិញនៅពេលខាងមុខផងដែរ”។
រំលឹកថាកីឡាករខាងលើមកលេងនៅកម្ពុជាដំបូងនៅឆ្នាំ២០១៩កន្លងទៅ ដោយកាលនោះលេងឱ្យទ័ព។ នៅឆ្នាំ២០២០ រូបគេក៏សម្រេចចិត្តផ្ទេរទៅលេងនៅក្រុមវិសាខាទៅ៕