ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះលើក្រុម Liverpool ក្នុងលទ្ធផល ៣-២ ក្នុងពានរង្វាន់ English Premier League នៅយប់មិញនេះ ដើម្បីបន្ដឈរកំពូលតារាង។
គ្រាន់តែកែបាល់ភ្លាម Martinelli រកបាន១គ្រាប់ឱ្យក្រុម Arsenal ទៅហើយ ប៉ុន្ដែក៏ត្រូវក្រុម Liverpool តាមស្មើវិញបានផងដែរ ដោយ Nunez នៅនាទី៣៤។ មុនចប់តង់ទី១ នាទី៤៥+៥ ខ្សែប្រយុទ្ធ Saka ក៏រកបាន១គ្រាប់បន្ថែមទៀត ជួយ Arsenal នាំមុខ ២-១ ទៀត។ ឈានដល់តង់ទី២ នាទី៥៣ Roberto Firmino ក៏រកបានគ្រាប់បាល់តាមស្មើឱ្យក្រុមលោក Klopp ដែរ ប៉ុន្តែវាមិនបញ្ចប់ត្រឹមនេះឡើយ ពោលគឺនាទី៧៦ Saka ដដែលទទួលបានប៉េណាល់ទី១គ្រាប់ទៀត ឱ្យ Arsenal ឈ្នះក្នុងលទ្ធផល ៣-២។
ការបន្ថែម៣ពិន្ទុពីការប្រកួតដ៏សំខាន់នេះ បានជួយឱ្យក្រុមកាំភ្លើងធំហក់ឡើងទៅឈរនៅកំពូលតារាងវិញ មាន២៤ពិន្ទុ លើសក្រុមលេខ២ Man City ដែលទើបមាន២៣ពិន្ទុ។ ងាកទៅមើលក្រុម Liverpool វិញ ពួកគេទើបមាន១០ពិន្ទុប៉ុណ្ណោះ ឈរនៅលេខរៀងទី១០ដែរក្នុងតារាង Premier Leageue ដែលនេះអាចនិយាយបានថាឱកាសប្រជែងពានកាន់តែឆ្ងាយទៅហើយ៕