ខ្សែប្រយុទ្ធ Cristiano Ronaldo មានឱកាសដើម្បីស៊ុតច្រើនជើងដែរនៅយប់មិញនេះ ប៉ុន្តែគេនៅមិនអាចទម្លាយសំណាញ់ទីបាននោះទេ ក្នុងការប្រកួតពានរង្វាន់ Europa League។
ក្រុមបិសាចក្រហម Man Utd បានវាយបកយកឈ្នះលើក្រុម Omonia Nicosia បានក្នុងលទ្ធផល ៣-២ នៅយប់មិញនេះ ក្រោយពីត្រូវក្រុមគេមិនសូវស្គាល់ឈ្មោះនេះនាំមុខនៅតង់ទី១។ ខណៈដែលក្នុងការប្រកួតនេះ Ronaldo បានខិតខំមែនទែនក្នុងការស្វែងរកគ្រាប់បាល់ ប៉ុន្តែជាក់ស្ដែងសំណាងមិននៅខាងគេឡើយ ពោលគឺបុករបាទី និងបុកខ្សែការពាររហូត។
មួយវិញទៀតនារដូវកាលនេះ CR7 ទើបរកបាន១គ្រាប់គត់ឱ្យក្រុម Man Utd ហើយគេក៏កំពុងរង់ចាំឱកាសដើម្បីរកបានគ្រាប់បាល់បង្គ្រប់ចំនួន៧០០គ្រាប់ក្នុងអាជីពផងដែរ។ ការបង្ហាញទម្រង់លេងមិនល្អបែបនេះហើយ ទើបបានជាអ្នកចាត់ការ Erik ten Hag មិនសូវដាក់ឱ្យលេងនោះទេនៅលីគអង់គ្លេស៕