​Richarlison ​ស្រក់​ទឹក​ភ្នែក ​រក​គ្រាប់​បាល់​ដំបូង​នៅ Champions League ​

​ខ្សែ​ប្រយុទ្ធ Richarlison ​រត់​ទៅ​អបអរ​ជាមួយ​ក្រុម​គ្រួសារ​និង​មិត្តភក្ដិ ​រំភើប​រហូត​ស្រក់​ទឹក​ភ្នែក ​នៅ​ពេល​រូបគេ​រក​គ្រាប់​បាល់​ឱ្យ​ក្រុម Spurs ​បាន​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។

​ក្រុម Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម Marseille ​បាន​ក្នុង​លទ្ធផល ​២-០ ​ដោយ​២​គ្រាប់​នោះ​ដែរ ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Richarlison ​ទាំង​ពីរ​គ្រាប់​តែ​ម្ដង។ ​ដោយ​នេះ​ជា​ការ​បង្ហាញ​ខ្លួន និង​រក​គ្រាប់​បាល់​ដំបូង​បាន​នៅ UCL ​ផង ​ទើប​ធ្វើ​ឱ្យ​កីឡាករ​ប្រេស៊ីល​នេះ​សប្បាយ​ចិត្ត​មែនទែន។ ​រូបគេ​បាន​រត់​ទៅ​អបអរ​គ្រាប់​បាល់​នោះ​ជាមួយ​មិត្តភក្ដិ​និង​ក្រុម​គ្រួសារ​របស់​គេ ​ហើយ​ថែម​ទាំង​សប្បាយ​ចិត្ត​រហូត​ស្រក់​ទឹក​ភ្នែក​ថែម​ទៀត។

​ក្រុម Spurs ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Antonio Conte ​ឃើញ​ថា​ធ្វើ​បាន​ល្អ​ណាស់ ​ជា​ពិសេស​បន្ទាប់​ពី​ពួកគេ​ទិញ​កីឡាករ​ថ្មី​ចូល​ច្រើន​នាក់ ​ដូច​ខ្សែ​ប្រយុទ្ធ Richarlison ​ខាង​លើ​នេះ។ ​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ ​តែងតែ​ធ្វើ​បាន​ល្អ​ជា​និច្ច ​ហើយ​ជា​ពិសេស​យប់មិញ​រក​បាន​ដល់​ទៅ​២​គ្រាប់​ថែម​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT