ក្នុងសន្នីសីទកាសែតមុនការប្រកួត Cristiano Ronaldo បានបង្ហាញមុខរបស់ខ្លួន អមជាមួយនាឡិកាម៉ូដថ្មី១គ្រឿង ដែលត្រូវបានគេដឹងថាមានតម្លៃដល់ទៅ ១,៨លានផោន (ជាង២លានដុល្លារអាមេរិក)ឯណោះ។
នាឡិកាដាំពេជ្រ១គ្រឿងនេះ គេទើបតែឃើញ Ronaldo ពាក់នៅពេលធ្វើសន្នីសីទនេះទេ។ ដូច្នេះគេអាចដឹងថា កីឡាកររូបនេះទើបតែទិញប៉ុណ្ណោះ។ បើមើល១ភ្លែត វាត្រូវបានគេធ្វើឡើងដូចទៅរបស់តារាចម្រៀង Rap ឈ្មោះថា Wizkid ដែរ ដែលមានតម្លៃត្រឹម១,២លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែរបស់ Ronaldo ថ្លៃជាង ដោយសារតែមានដាំពេជ្រទាំងអស់តែម្ដង។
Ronaldo បានមកជាន់ដី Old Trafford ជាថ្មីម្ដងទៀត ក្នុងនាមជាកីឡាករបស់ Juventus ហើយត្រៀមលេងជាមួយក្រុម Man Utd ដណ្ដើមយក៣ពិន្ទុផងដែរ។ ក្នុងការត្រលប់មកវិញនេះ Ronaldo បានបញ្ជាក់ថារូបគេនៅតែមានអារម្មណ៍ថាមកដល់ផ្ទះដដែល នៅពេលដើរចូល Old Trafford ៕ប្រភពDailyMail