ក្លឹប FC Barcelona មិនមានគម្រោងក្នុងការទិញយកខ្សែប្រយុទ្ធ Neymar ពីក្រុម PSG វិញនោះទេ បើទោះជាសាមីខ្លួនបង្ហើបពីគម្រោងចាកចេញពីបារាំងក៏ដោយ។
លោក Jordi Cardoner អនុប្រធានក្លឹប Barcelona បានបញ្ជាក់ថាគ្មានភ្នាក់ងារណាម្នាក់របស់ក្លឹប បានចាកចេញទៅចរចាជាមួយក្លឹប PSG រឿង Neymar នេះទេ។ លោកដឹងថា ពិតជាមានដំណឹងថា Neymar ចង់ចាកចេញមែន ប៉ុន្តែក្រុមរបស់លោកមិនមានបំណងឬចិត្តនៅឡើយទេ ក្នុងការដាក់តម្លៃខ្លួននាំយកកីឡាករប្រេស៊ីលរូបនេះមកវិញ។
Neymar ជាអតីតកីឡាករ Baracelona និងជួយក្រុមនេះឈ្នះពាន La Liga បាន២ដង និង Champions League បាន១ដង មុនពេលចាកចេញទៅលេងឱ្យ PSG នៅឆ្នាំ២០១៧កន្លងទៅ។ លេងបាន១រដូវកាលនៅបារាំង កីឡាករវ័យ២៦ឆ្នាំរូបនេះ ធ្លាយដំណឹងថាកំពុងមានចិត្តចង់ចាកចេញហើយ ព្រោះនៅបារាំងមិនមានការប្រកួតប្រជែងខ្លាំង៕ប្រភព៖ independent