Downtown Sport ​តំណាង​កម្ពុជា​ ទៅ​ដល់​ថៃ​ហើយ ​ត្រៀម​ប្រកួត​ពាន AFF Futsal Cup​

​ក្រុម​បាល់ទាត់​ក្នុង​សាលDowntown Sport ​របស់​កម្ពុជា​បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​ថៃ​ហើយ ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ពាន​រង្វាន់ AFF Futsal Cup 2022 ​នៅ​ថ្ងៃ​ទី​៤​ខែ​កញ្ញា​ឆ្នាំ​២០២២​នេះ​។

​ក្រុម​តំណាង​កម្ពុជា​ខាង​លើ​ស្ថិត​នៅ​ពូល A ​ជាមួយ​ក្រុមBintang Timur Surabaya ​របស់​ឥណ្ឌូណេស៊ី ​ក្រុម​ Perwira ​របស់​ព្រុយណេ ​និង​ក្រុម​ Hongyen Thakam របស់​ម្ចាស់​ផ្ទះ​ថៃ។ ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី​៤​ខាង​មុខ​នេះ​ទៅ។ ​ដោយ​ក្រុម​កម្ពុជា​មួយ​នេះ​សង្ឃឹម​ថា​នឹង​ធ្វើ​បាន​ល្អ​ទៀត ព្រោះ​ពួកគេ​ធ្លាប់​ចូល​លេង​ពាន​រង្វាន់​ខាង​លើ​នេះ​ម្ដង​កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ ហើយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ផង​ដែរ។ ​

​ដោយ​កាល​ពី​ឆ្នាំ​នោះ ​ក្រុមDowntown Sport ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤ ​ហើយ​ក៏​ក្លាយ​ជា​ក្រុម​កម្ពុជា​ដំបូង​គេ​តែ​ម្ដង​ដែល​អាច​ឆ្លង​ផុត​វគ្គ​ក្នុង​ពូល ​និង​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​នេះ​ក្នុង​ពាន​រង្វាន់​បាល់ទាត់​ក្នុង​សាល​កម្រិត​តំបន់​អាស៊ាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT