Man Utd ​ចាប់​ផ្ដើម​ល្អ ​បន្ដ​ឈ្នះ Leicester City ​១-០

​ក្រុម​បិសាច​ក្រហម Manchester United ​ចាប់​ផ្ដើម​លេង​ល្អ​ឡើង​វិញ​ហើយ ​ក្រោយ​ពី​លេង​ចាញ់​២​ប្រកួត​ជាប់​គ្នា​នៅ​ដើម​រដូវ​កាល​កន្លង​ទៅ​នេះ​។

ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​ប្រកួត​ទល់​ក្រុម Leicester City ​ក្រុម​របស់​លោក Erik ten Hag ​ក៏​អាច​យក​ជ័យជម្នះ​បាន​ទៀត​ក្នុង​លទ្ធផល ១-០។ ​ដោយ​ខ្សែ​ប្រយុទ្ធ Sancho ​ជា​អ្នក​ធ្វើ​បាន​សម្រេច​គ្រាប់​បាល់​នៅ​នាទី​២៣​ក្នុង​តង់​ទី​១។ ​ខណៈ​ដែល​នេះ​ក៏​ជា​ការ​ឈ្នះ​ប្រកួត​ទី​៣ ​ជាប់​គ្នា​ផង​ដែរ​សម្រាប់​ក្រុម​បិសាច​ក្រហម ​ដើម្បី​មាន​៩​ពិន្ទុ​ហក់​ពី​បាត​តារាង​ឡើង​មក​ដល់​លេខ​៥​វិញ។ ដោយ​ឆ្លង​កាត់​៥​ប្រកួត​កន្លង​មក ពួកគេ​ចាញ់​២ ​និង​ឈ្នះ​៣​ប្រកួត។

​ដោយ​ឡែក​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ខ្សែ​ប្រយុទ្ធ​ស្នូល Cristiano Ronaldo ​ក៏​បន្ដ​អង្គុយ​កៅអី​បម្រុង​សម្រាប់​តង់​ទី​១​សិន​ដដែល។ ​គេ​ត្រូវ​បាន​ប្ដូរ​ចូល​នៅ​តង់​ទី​២ ​និង​មាន​ឱកាស​រក​គ្រាប់​បាល់​ប៉ុន្មាន​ដង​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​សំណាង​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT