Cristiano Ronaldo ធ្លាប់ទទូចឲ្យលោក Ralf Rangnick ដាក់ Maguire នៅកៅអីបម្រុង

ការវិលត្រឡប់របស់កីឡាករវ័យ ៣៧ ឆ្នាំទៅកាន់ Old Trafford មិនបានរលូនទៅតាមផែនការនោះទេ ហើយភាពតានតឹងបានកើនឡើងកាលពីរដូវកាលមុន ខណៈដែល United បានបញ្ចប់រដូវកាលទៅក្នុងចំណាត់ថ្នាក់ទី ៦ ដោយខកខានការប្រកួតក្របខ័ណ្ឌ Champions League។យោងតាមរបាយការណ៍នៅក្នុង The Athletic៖ Ronaldo បានធ្វើការស្នើរសុំ Line-up ហើយបានបញ្ជាក់ចំៗទៅកីឡាករណាដែលគាត់មានអារម្មណ៍ថាជាដៃគូប្រយុទ្ធដ៏ល្អរបស់គាត់។

វាត្រូវបានគេអះអាងថា Ronaldo និងក្រុមកីឡាករវ័យចំណាស់ រួមទាំងអតីតកីឡាករ Paul Pogba និង Raphael Varane បានទៅជួបអ្នកចាត់ការបណ្តោះអាសន្ន Ralf Rangnick ដើម្បីពិភាក្សាអំពីបញ្ហាទាំងនេះ។ទោះបីជាយ៉ាងណាក៏ដោយ ប្រធានក្រុម Maguire មិនមានវត្តមានពេលនោះទេ ហើយនៅក្នុងជំនួបជាមួយ Rangnick តារាឆ្នើម Ronaldo បានទទួចសុំឱ្យខ្សែការពារកណ្តាលរបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ត្រូវទម្លាក់ចេញពី ១១ នាក់ដំបូង ឲ្យកៅអីបម្រុង។

របាយការណ៍បន្តរៀបរាប់ថា “Ronaldo បាននិយាយថា​​ គាត់ជឿជាក់ថា Maguire គឺជាផ្នែកមួយនៃបញ្ហា”។Rangnick បានសម្តែងការយល់ឃើញរបស់គាត់ថា គាត់មានអារម្មណ៍ថាការសន្ទនាមិនសួវសមរម្យនោះទេ ដោយសារគ្មានវត្តមានសាម៉ីខ្លួន Maguire ចូលរួម បន្តាប់មកកីឡាករខ្លះទៀតដែលមានវត្តមាននៅទីនោះ​ បានសុំទោសទៅអ្នកចាត់ការអាល្លឺម៉ង់រូបនេះជាបន្តបន្ទាប់វិញ។អ្នកតំណាងរបស់ Ronaldo គឺ Gestifute ត្រូវបាន The Athletic ទាក់ទងដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែពួកគេមិនទាន់ឆ្លើយតប៕

ប្រភព៖​ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT