Erling Haaland៖ ការប្រកួតបែបនេះ ជាមូលហេតុដែលខ្ញុំមកទីនេះ

ក្នុងការជួបគ្នា នាសប្តាហ៍ទី៤ កីឡាករ​ Erling Haaland បានស៊ុតបាល់បញ្ចូលទី ៣គ្រាប់ (Hattrick) នៅតង់ទី២ ដែលជាការវាយបកទៅលើក្រុម Crystal Palace ដែលបាននាំមុខ ០-២ នៅតង់ទី១។

វាជាលើកដំបូងក្នុងនាមជាកីឡាករ Man City ដែលរកបាន Hattrick ជានៅ Premier League ហើយបច្ចុប្បន្នគេកំពុងឈរនៅកំពូលតារាងក្នុងនាមជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ។ក្រោយចប់ការប្រកួត Haaland បាននិយាយថា៖

ខ្ញុំពិតជាអារម្មណ៍ល្អណាស់។ ជាពេលវេលាដ៏មានមោទកភាពសម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ។ យើងនឹងបន្ត។ ការប្រកួតបែបនេះ ជាមូលហេតុដែលខ្ញុំមកទីនេះ ដើម្បីផ្លាស់ប្តូរអ្វីៗនៅពេលមានការលំបាក។គាត់បានបន្ថែមថា៖​ វាជាការព្យាយាមបន្តនូវអ្វីដែលយើងកំពុងធ្វើ។ វាជាអ្វីដែលបានកែតម្រូវបន្តិចបន្តួច ហើយយើងបានធ្វើវា ហើយទទួលបានលទ្ធផល។ យើងត្រូវស្តាប់អ្នកគ្រប់គ្រង។ វាជាចិត្តគំនិតមួយ ដែលយើងជឿជាក់គ្នាទៅវិញទៅមក ហើយយើងដឹងថាឱកាសនឹងមកដល់។ វាជាអ្វីដែលនឹងបន្តធ្វើ។ នៅទីបញ្ចប់ យើងបានស៊ុតបាល់បញ្ចូលទីចំនួន ៤ គ្រាប់ ហើយនោះជារឿងល្អមែនទែន៕

ប្រភព៖ The Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT