Ronaldo&Casemiro&Varane ទំនង​លេង​រួម​គ្នា ទល់ Southampton បន្តិច​ទៀត​នេះ

នៅ​សល់​ពេល​តែ​ជិត​ពីរ​ម៉ោង​ទៀត​ប៉ុណ្ណោះ ក្លឹប Southampton នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប Man Utd ជា​ប្រកួត​ជុំ​ទី ៤ នៅ​ក្របខ័ណ្ឌ​អង់គ្លេស​ Premier League។ មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់ អ្នកចាត់ការ​លោក Erik ten Hag ក៏​ត្រូវ​បាន​គេ​ចោទ​សួរ អំពី​ស្ថានភាព​កីឡាករ ២ រូប។

នោះ​គឺ ​ចំណូល​ថ្មី Casemiro ជា​ខ្សែ​បម្រើ​ទើប​ទិញ​បាន​ពី Real Madrid និង​ខ្សែ​ប្រយុទ្ធ Anthony Martial។ គ្រូ​សញ្ជាតិ​ហូឡង់ បាន​ឆ្លើយ​ថា៖ “Casemiro គេ​ត្រៀម​ខ្លួន​រួចរាល់ ក្រោយ​បាន​ឆ្លង​កាត់​ការ​ហ្វឹកហាត់​ជាមួយ​ក្រុម តែ​ករណី Martial គេ​រង​របួស ហើយ​ទាមទារ​ពេលវេលា​សម្រាក​បែប​ណា គឺ​មាន​តែ​រង់ចាំ​មើល​បន្ត​ទៀត”។

នេះ​ជា​តម្រុយ​ដែល​យើង​អាច​ទាយ​ជា​មុន ទំនង​លោក Ten Hag នឹង​ដាក់ Cristiano Ronaldo ឲ្យ​លេង​ជម្រើស​ដំបូង​ក៏​ថា​បាន។ ប្រសិន​ជា​ការ​ពិត នោះ​វា​ក៏​អាច​ក្លាយ​ជា​ប្រកួត​ដែល​អតីត​សមាជិក Real Madrid ទាំង ៣ សហការ​គ្នា​លើ​ទីលាន ពោល Raphael Varane នៅ​តំបន់​ការពារ Casemiro នៅ​តំបន់​បម្រើ និង Ronaldo នៅ​តំបន់​ប្រយុទ្ធ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT