រូបសំណាករបស់ Erling Haaland ត្រូវបានគេលួចបន្ទាប់ពីមានការរិះគន់ថាអាក្រក់

រូបសំណាកដែលឆ្លាក់ពីគល់ឈើមានទម្ងន់ជិតមួយតោន ត្រូវបានគេលួចបន្ទាប់ពីមានការរិះគន់ថាអាក្រក់ និងមិនដូច Haaland។ ចោរ​ម្នាក់ ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​គាំទ្រ ហើយ​មិន​ពេញចិត្តទៅនឹងរូបចម្លាក់នោះ ក៏បាន​​ស្ទូច​​វាចេញនា​ពេល​យប់។

អ្នកជំនួញ Tore Sivertsen បានចំណាយប្រាក់ចំនួន ១០,០០០ផោន ដែលវាពីឈើដែលមានអាយុកាល ១០០ឆ្នាំ ហើយសាងសង់រូបសំណាកទុកជាការអបអរការចុះហត្ថលេខាដែលមានតម្លៃ ៨៥.៥លានផោន របស់កីឡាករ Man City រូបនេះ ប៉ុន្តែសូម្បី​តែ​គាត់​ក៏បាន​ទទួល​ស្គាល់​ថា​វា​អាក្រក់។

វាត្រូវបានគេដាក់ឱ្យដំណើរការកាលពីពីរសប្តាហ៍មុន ហើយលោក Sivertsen គ្រោងនឹងដាក់ដេញថ្លៃវាដើម្បីជួយផ្តល់មូលនិធិដល់មន្ទីរពេទ្យក្នុងប្រទេសតង់ហ្សានី តែក្រោយមកវាបានបាត់នៅព្រឹកថ្ងៃពុធ។

ថៅកែក្រុមហ៊ុនលក់ត្រាក់ទ័រ លោក Sivertsen បានប្រាប់ The Sun ថា “យើងទាំងអស់គ្នាមានមោទកភាពយ៉ាងខ្លាំងចំពោះ Erling។ ខ្ញុំ​គិត​ថា វា​ជា​ការ​ល្អ​ក្នុង​ការ​ដាក់​រូប​សំណាក​មួយ​ដើម្បី​គោរពដល់គេ។

អ្នកខ្លះបានរិះគន់ថាវាអាក្រក់ពេក ប៉ុន្តែត្រូវប្រឈមនឹងវា ព្រោះ Erling មិនមែនជាប្រុសស្អាតនោះទេ។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​តក់ស្លុត​ដែល​មាន​គេ​សម្រេច​ចិត្ត​លួច​វាទៅបាត់៕

ប្រភព៖ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT