ខ្សែប្រយុទ្ធមុតស្រួចសញ្ជាតិមីយ៉ាន់ម៉ា ដែលកំពុងប្រឡូកអាជីពនៅលីគកំពូលថៃ ក្រោមដំបូលរបស់ក្លិប Police Tero បានកំពុងនឹងបង្ហាញភាពល្អឥតខ្ចោះរបស់ខ្លួន នោះគឺកីឡាករវ័យក្មេង Aung Thu ។
បង្ហាញខ្លួន ១៣ប្រកួតឲ្យក្លិប Aung Thu មានឱកាសស៊ុតបញ្ចូលទីបានចំនួន ៨គ្រាប់ហើយ គិតត្រឹមសប្តាហ៍ទី ១៤នេះ ។
នាព្រឹកថ្ងៃទី ១០ ខែ ឧសភានេះ គណៈកម្មាការរៀបចំការប្រកួតលីគកំពូលថៃ បានបង្ហាញនូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសគ្រាប់បាល់ល្អដាច់គេប្រចាំខែមេសាកន្លងទៅ ដោយ ១គ្រាប់របស់ Aung Thu ក្នុងជំនួបវាយបកយកឈ្នះ Pattaya United បានជាប់លេខ១ ដោយមានការបោះឆ្នោតលើហ្វេសប៊ុក ៧១% ។
Aung Thu កំពុងតែធ្វើបានល្អបំផុតនៅលើទឹកដីថៃ ក្នុងនាមជាកីឡាករអាស៊ាន ខណៈដែលមិត្តរួមសញ្ជាតិ កីឡាករ Kyaw Ko Ko លេងឲ្យក្លិប Chiangrai United បានជួបទុក្ខជាធ្ងន់ ដោយរងរបួសជើង តម្រូវឲ្យសម្រាកព្យាបាលរហូតដល់ចប់រដូវកាលនេះតែម្តង ។
Police Tero FC striker #AungThu is honoured for his stunning goal against Pattaya United in April. Congratulations!!! 🥇🎉👏
Read 👉 https://t.co/7mT2GuoIX9#ThaiLeague #GoaloftheMonth #April pic.twitter.com/Sror1Ly5zf
— ThaiLeague (@thaileague) May 10, 2018
សូមរំលឹកថា Aung Thu ត្រូវបានក្លិបក្នុងលីគកំពូលថៃ Police Tero ចែចូវបានសម្រេចក្នុងលក្ខខ័ណ្ឌខ្ចីជើង ១រដូវកាលពីក្រុម Yadanarbon FC (លីគកំពូលមីយ៉ាន់ម៉ា) មុនរដូវកាលនៃលីគកំពូលថៃ ២០១៨ ចាប់ផ្តើម ហើយជួយក្លិបកំពុងស្ថិតនៅលេខរៀងទី ១១ ផងដែរ ៕