គ្រូ Chelsea ​៖ ​យើង​ត្រូវ​គោរព Jose ​ដែល​ជា​អ្នក​ចាត់ការ​ជោគជ័យ​ម្នាក់

លោក Maurizio Sarri ​អ្នក​ចាត់ការ​ក្រុម Chelsea ​ចង់​ឱ្យ​អ្នក​គាំទ្រ​ផ្ដល់​ការ​គោរព​ដល់​លោក Jose Mourinho ​ក្នុង​ការ​ប្រកួត​នៅ​ល្ងាច​នេះ។

Chelsea ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ Manchester United ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស។ នេះ​ជា​ការ​ត្រលប់​មក​វិញ​ជា​ថ្មី​ម្ដង​ទៀត ​របស់​លោក Jose ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ដែល​ធ្លាប់​ដឹក​នាំ​ក្រុម Chelsea ​បាន​យ៉ាង​ជោគជ័យ។ យ៉ាងណាមិញ ​ការ​ប្រកួត​យប់​នេះ​វិញ​ទៀត​សោត ​អ្នក​ចាត់ការ​ថ្មី Sarri ​ចង់​ឃើញ​អ្នក​គាំទ្រ​របស់​ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ​ក៏​ដូចជា​លោក Jose ​បាន​យ៉ាង​ល្អ ​មិន​មាន​ការ​ចំអក​អ្វី​ឡើយ។

Sarri ​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា​៖ “យើង​កំពុង​តែ​និយាយ​ពី​គ្រូ​បង្វឹក​ម្នាក់​ដែល​ឈ្នះ​ពាន​គ្រប់​យ៉ាង ​គ្រប់​ទី​កន្លែង។ ខ្ញុំ​គោរព​គាត់ ប៉ុន្តែ​ខ្ញុំ​គិត​ថា អ្នក​រាល់​គ្នា​ក៏​ត្រូវ​តែ​គោរព​គាត់​ដែរ។ ខ្ញុំ​និយាយ​នេះ ដោយសារ​តែ​ខ្ញុំ​ខ្លាច​ការ​ប្រកួត​យប់​នេះ ​គាត់​មិន​ទទួល​បាន​ការ​គោរព​មួយ ឱ្យ​សម​នឹង​អ្វី​ដែល​គាត់​ធ្លាប់​ធ្វើ​”៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT