មេធាវីរបស់ Frenkie de Jong ទាក់ទងអាជ្ញាធរជុំវិញ “យុទ្ធនាការបង្កាច់បង្ខូចលើប្រព័ន្ធផ្សព្វផ្សាយ” របស់ Barcelona

Frenkie de Jong ត្រូវបានគេរាយការណ៍ថាមានការខឹងសម្បារយ៉ាងខ្លាំងជាមួយនឹងក្លឹប Barcelona ហើយមានអារម្មណ៍ថាខ្លួនគេជាជនរងគ្រោះនៃយុទ្ធនាការបង្កាច់បង្ខូចលើប្រព័ន្ធផ្សព្វផ្សាយដែលបានគ្រោងទុក។ខ្សែបម្រើរូបនេះបានពាក់ព័ន្ទក្នុងរឿងផ្ទេរទៅកាន់ក្លឹប Manchester United ជាយូរចាប់តាំងពីការចាប់ផ្តើមនៃទីផ្សារដោះដូរកីឡាកររដូវក្តៅ និងថ្មីៗនេះជាមួយក្លឹប Chelsea ផងដែរ។កាលពីដើមសប្តាហ៍នេះ រាយការណ៍ដោយ The Athletic ថាក្លឹប Barcelona បានគំរាមចាត់វិធានការផ្លូវច្បាប់ជុំវិញកិច្ចសន្យារបស់ De Jong។

របាយការណ៍ដដែលនេះបញ្ជាក់ថាក្លឹបបានប្រាប់ De Jong ថាពួកគេចង់លុបចោលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ហើយត្រលប់ទៅកិច្ចព្រមព្រៀងដែលគាត់ធ្លាប់មានពីមុនមក ដោយបញ្ជាក់ពីលក្ខខណ្ឌបច្ចុប្បន្នពាក់ព័ន្ធនឹងបទឧក្រិដ្ឋ និងផ្តល់ហេតុផលសម្រាប់ចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលពាក់ព័ន្ធ។ទោះបីជាយ៉ាងណាក៏ដោយ វាហាក់បីដូចជា De Jong មានការខឹងសម្បារចំពោះការព្យាយាមចុងក្រោយរបស់ Barcelona ក្នុងការបញ្ចុះបញ្ចូលគាត់ឱ្យចាកចេញពីក្លឹប ឬបន្តនៅក្លឹបជាមួយនឹងប្រាក់ខែទាបជាងមុនខ្លាំង។

យោងតាមសារព័ត៌មានអេស្ប៉ាញ Mundo Deportivo បានឲ្យដឹងថា De Jong បានណែនាំមេធាវីរបស់គាត់ឱ្យទាក់ទងសមាគមកីឡាករបាល់ទាត់អេស្ប៉ាញ (AFE) សមាគមអន្តរជាតិនៃកីឡាករបាល់ទាត់អាជីព (FIFPro) និង La Liga ជុំវិញការគំរាមគំហែងរបស់ Barcelona ចំពោះរូបគេ។De Jong ជឿជាក់ថាគាត់គឺជាជនរងគ្រោះនៃយុទ្ធនាការលាបពណ៌ប្រឆាំងនឹងរូបភាពរបស់គាត់ដែលបានគ្រោងទុកដោយក្លឹបកាតាឡាន់។ របាយ​ការណ៍​ក៏​បាន​និយាយ​ដែរ​ថា De Jong នឹង​មាន​ជំហរ​រឹង​មាំ ហើយ​នឹង​មិន​ព្រម​ចុះ​ចាញ់​រាល់​ការ​ទាមទារ​របស់​ក្លឹប​ឡើយ៕

ប្រភព៖​ sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT