ខ្សែប្រយុទ្ធ Mauro Icardi បានបញ្ជាក់ថាខ្លួននឹងមិនចាកចេញពីក្រុម Inter Milan ដើម្បីចូលរួមជាមួយក្រុមផ្សេងឡើយ បើទោះជាមានក្លឹបធំៗចង់បានយ៉ាងណាក្ដី។
Icardi កីឡាករអាហ្សង់ទីន និងជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅលីគអ៊ីតាលី។ ខ្សែប្រយុទ្ធរូបនេះ ត្រូវបានក្លឹបជាច្រើនមើលឃើញ ជាក់ស្ដែងដូចជា Chelsea របស់អង់គ្លេសជាដើម កំពុងតាមប្រមាញ់រូបគេខ្លាំងណាស់។ ត្បិតតែយ៉ាងនេះក្ដី Icardi បានបញ្ជាក់ជំហររបស់ខ្លួនថាមិនទៅណាចោល ក្លឹបមួយនេះឡើយ ព្រោះរូបគេមានក្ដីស្រមៃជាច្រើនទៀត មិនទាន់បំពេញ។
កីឡាករវ័យ២៥ឆ្នាំបាននិយាយដូច្នេះថា៖ “ខ្ញុំនៅសល់កុងត្រានៅទីនេះ ខ្ញុំចង់ផ្ដោតតែការប្រកួតប៉ុណ្ណោះ មិនមែនរឿងដោះដូរទេ។ ក្ដីស្រមៃមួយទៀតដែលខ្ញុំចង់បំពេញឱ្យបាន គឺជួយក្រុមឈ្នះពានរង្វាន់ ហើយយើងកំពុងតែប្រឹងប្រែងដើម្បីវា”៕ប្រភពCalciomercato