All Time Top Scorers របស់ Premier League កីឡាករ Alan Shearer ត្រូល Haaland បន្ទាប់ពីគេស៊ុត ២គ្រាប់ទៅលើក្រុម West Ham

កីឡាករ Alan Shearer ដែលជាអ្នកកាន់កាប់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League បានត្រូលតារាឆ្នើមរបស់ Man City កីឡាករ Haaland ​បន្ទាប់ពីគេបង្ហាញលើកដំបូងបានជោគជ័យ ដោយស៊ុត ២គ្រាប់ទៅលើក្រុម West Ham។Haaland វ័យ ២២ឆ្នាំបានលេងក្នុងការប្រកួត Premier League លើកដំបូងរបស់គាត់នៅឯកីឡដ្ឋាន London និងបានដឹកនាំ Man City ឈ្នះ ២-០ លើក្រុមញញួរ West Ham។ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចាប់ផ្តើមមានឈ្មោះបោះសម្លេងចាប់តាំងពីគេលេងជាមួយ​ក្រុម Red Bull Salzburg ក្នុង​ឆ្នាំ ២០១៩ និង​បាន​ស៊ុត​បញ្ចូល​ទី​សរុប ២៩គ្រាប់​ក្នុង ២៧ប្រកួត​ក្នុង​ប្រទេស​អូទ្រីស មុន​ពេល​ផ្លាស់​ទៅ Borussia Dortmund ក្នុង​ឆ្នាំ២០២០។

មនុស្ស​ជា​ច្រើន​រំពឹង​ថា​ម៉ាស៊ីន​គ្រាប់​បាល់ Haaland នឹង​ឈ្នះជើងឯក Premier League ហើយ​ក៏ប្រហែល​ជា​បំបែក​កំណត់​ត្រា​ទៀត​ផងពេលផ្លាស់មក Man City។ប៉ុន្តែ Shearer ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League ពោលគឺបាន ២៦០គ្រាប់ បានដាក់ Haaland ជំនួសកន្លែងអ្នករកគ្រាប់បាល់ច្រើនជាងគេរបស់គាត់ជាមួយនឹងការត្រូលបន្ថែមនៅលើ Twitter បន្ទាប់ពីការរកបាន ២គ្រាប់របស់ Haaland។

វីរបុរសរបស់ Newcastle រំឭកផងដែរថា កីឡាករន័រវេសរូបនេះ នៅមានផ្លូវវែងឆ្ងាយតទៅទៀត ដើម្បីតាមស្មើកំណត់ត្រាគ្រាប់បាល់នៅ Premier League របស់គាត់។Shearer បានសរសេរត្រូល Haaland នៅលើ Twitter ថា៖ “@ErlingHaaland 258 to go!!!!” ដែលមានន៏យថា “@ErlingHaaland ខ្វះ ២៥៨គ្រាប់ទៀត!!!!”

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT