Zlatan ​គាំទ្រ​លោក Jose ​ឱ្យ​នៅ​ដឹក​នាំ Man Utd ​បន្ដ

Zlatan Ibrahimovic ​គាំទ្រ​លោក Jose Mourinho ​បន្ដ​ដឹក​នាំ​ក្រុម​បិសាច​ក្រហម Manchester United ​ទៀត ​បើ​ទោះ​ជា​មាន​ការ​រិះគន់​ច្រើន​កន្លង​មក​ក៏​ដោយ។

ដើម​រដូវ​កាល​នេះ Jose ​ដឹក​នាំ​ក្រុម Man Utd ​មិន​បាន​ល្អ​ឡើយ ​ហើយ​ថែម​ទាំង​មាន​ដំណឹង​ថា​អាច​នឹង​បាត់​បង់​តំណែង​ទៀត​ផង។ យ៉ាងណាមិញ ​ខ្សែ​ប្រយុទ្ធ Zlatan ​ដែល​ធ្លាប់​ធ្វើ​ជា​កូន​ក្រុម​របស់​អ្នក​ចាត់ការ​រូប​នេះ ​នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា ​រឿង​អាក្រក់​ទាំង​អស់​នឹង​រំលង​ទៅ​ក្នុង​ពេល​ឆាប់​ៗ ​ហើយ​លោក Jose ​នឹង​

នៅ​តែ​ជា​អ្នក​ចាត់ការ​ក្រុម Man Utd ​ដដែល។ បន្ថែម​ពី​លើ​នេះ​ទៀត ​Zlatan ​ក៏​ស្នើ​សុំ​ដល់​អ្នក​គាំទ្រ Man Utd ​ទាំង​អស់ ​ឱ្យ​រក្សា​ភាព​ស្ងៀមស្ងាត់​វិញ​ទៅ ​ព្រោះ​ថា​លោក Jose ​នៅ​តែ​ជា Jose ​។ លោក​អាច​កែប្រែ​ស្ថានការ​បាន​ជាក់ជា​មិន​ខាន។

​ក្រុម Man Utd ​ទើប​តែ​មាន​១៣​ពិន្ទុ​ប៉ុណ្ណោះ ឆ្លង​កាត់​៨​ប្រកួត ​និង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៨​ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស។ ​នៅ​ចុង​សប្ដាហ៍​នេះ ពួកគេ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Chelsea ​ដែល​ជា​ក្រុម​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ថែម​ទៀត៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT