Higuain ​និយាយ​ពាក្យ​ក្នុង​ចិត្ត ​រឿង Ronaldo ​មក Juventus ​

Gonzalo Higuain ​បាន​និយាយ​ពី​រឿងរ៉ាវ​ដែល​កើត​ឡើង​ចំពោះ​ខ្លួន ​ក្រោយ​ពី​វត្តមាន​របស់ Cristiano Ronaldo ​មក​ដល់ Juventus ​កាល​ពី​ដើម​រដូវ​កាល​នេះ។

Higuain ​បាន​និយាយ​ថា​៖ “ថ្ងៃ​នោះ ខ្ញុំ​មាន​អារម្មណ៍​នឹង​មាន​រឿង​កើត​ឡើង​មក​លើ​ខ្ញុំ ​ហើយ​ពួកគេ​បាន​ចុះ​កុងត្រា​យក Ronaldo ​មក។ ការ​ចាកចេញ​ពី Juventus  ​មិន​មែន​ជា​គំនិត​ខ្ញុំ​ទេ ខ្ញុំ​បាន​ឱ្យ​គ្រប់​យ៉ាង​ដល់​ក្លឹប​នេះ ​ឈ្នះ​ពាន​រ្ងវាន់​ជា​ច្រើន ​ប៉ុន្តែ​ពេល Ronaldo ​មក​ដល់ ពួកគេ​បាន​មក​និយាយ​ជាមួយ​ខ្ញុំ។ ពួកគេ​បាន​ឱ្យ​ខ្ញុំ​ស្វែង​រក​ក្លឹប​ថ្មី ​ហើយ​ជម្រើស​ល្អ​បំផុត​របស់​ខ្ញុំ​គឺ AC Milan ​នេះ​ហើយ”។

អតីត​កីឡាករ Real Madrid ​ខាង​លើ ​បាន​ចូល​លេង​ឱ្យ Juventus ​នៅ​ឆ្នាំ​២០១៦ ​ក្រោយ​ពី​រូបគេ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ Napoli ​។ លេង​២​រដូវ​កាល​មក​នេះ ​កីឡាករ​វ័យ​៣០​ឆ្នាំ​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ក្នុង​ស្រុក ​ដោយ​បង្ហាញ​ខ្លួន​បាន​១០៥​ប្រកួត ​រក​បាន​៥៥​គ្រាប់។ យ៉ាងណាមិញ ​រូបគេ​ត្រូវ​ផ្លាស់​ទៅ​លេង​នៅ AC Milan ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង ​បន្ទាប់ Ronaldo ​មក​ទឹក​ដី​អ៊ីតាលី៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT