ក្លឹប Real Madrid បានទាក់ទងលោក Antonio Conte រួចជាស្រេចហើយ ដើម្បីមកជំនួសតំណែងលោក Julen Lopetegui ក្រោយពីដឹកនាំក្រុមមិនបានល្អ។
កាសែតអ៊ីតាលី បានបញ្ជាក់រឿងខាងលើនេះ ហើយសរសេរទៀតថាលោក Julen មានពេល៣ប្រកួតទៀតប៉ុណ្ណោះ ដើម្បីរក្សាតំណែងការងាររបស់ខ្លួននៅ Real Madrid ។ ប្រសិនបើ៣ប្រកួតនោះ ធ្វើមិនបានល្អទៀត លោកនឹងត្រូវបណ្ដេញចេញហើយ។ ដោយបច្ចុប្បន្នថ្នាក់លើរបស់ Real Madrid មិនពេញចិត្តចំពោះលទ្ធផលនិងទម្រង់លេងនៃក្រុមទាំងមូលឡើយ ត្បិតអីលោក Julen ប្រើប្រាស់កីឡាករក្មេងៗច្រើន ដើម្បីឱ្យពួកគេបានលេង ប៉ុន្តែមើលទៅលើលទ្ធផលមិនល្អទេ។
៣ប្រកួតបន្ទាប់របស់ Real Madrid គឺប៉ះ Levante ពាន La Liga ថ្ងៃទី២០ខែតុលា ប៉ះ Viktoria Plzen ពានរង្វាន់ UEFA Champions League ថ្ងៃ២៣តុលា និងប៉ះ Barcelona ពានរង្វាន់ La liga នៅថ្ងៃ២៨ខែតុលាឆ្នាំ២០១៨៕ប្រភពDailyMail