Chelsea ទៅចរចាទិញ Aubameyang ពីក្រុម Barcelona

ក្រុមតោខៀវ Chelsea បានចាប់អារម្មណ៍ចរចាយកខ្សែប្រយុទ្ធ Aubameyang ពីក្រុម FC Barcelona មករួមក្រុម ក្រោយពីពួកគេនៅស្ទើរតំបន់ប្រយុទ្ធច្រើន។

ក្រុមតោខៀវ Chelsea ទើបតែទិញចូលខ្សែប្រយុទ្ធ Raheem Sterling ម្នាក់ពីក្រុម Manchester City មក ប៉ុន្តែវត្ដមានកីឡាករអង់គ្លេសរូបនេះហាក់មិនទាន់គ្រប់គ្រាន់ក្នុងការជួយនៅតំបន់ប្រយុទ្ធនៅឡើយទេ។ ពេលនេះ លោក Thomas Tuchel ក៏ស្វែងរកខ្សែប្រយុទ្ធបន្ថែមទៀត ដោយលោកមើលឃើញ Aubameyang របស់ក្រុម Barcelona អាចនឹងសក្ដិសមសម្រាប់ក្រុមបាន។ ត្បិតអី រូបគេក៏មិនមានតម្លៃខ្លួនខ្ពស់ដែរ ហើយក្រុមអ្នកមានបុណ្យក៏កំពុងគរជើងតំបន់ប្រយុទ្ធទៀត។

ការមកដល់របស់ Lewandowski នឹងធ្វើឱ្យ Aubameyang មិនសូវមាននាទីលេងឡើយ ស្របពេល Dembele ដែលជាពីរបួសនោះ កំពុងមានទម្រង់លេងល្អថែមទៀត។ កាលពីលេងមិត្ដភាពកន្លងទៅ លោក Xavi ហាក់ពេញចិត្តជាមួយ Dembele ច្រើន ហើយគេទំនងបាននាទីលេងផងដែរនៅរដូវកាលថ្មីដែលនឹងឈានចូលមកដល់ឆាប់ៗនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT