អ្នកចាំទី Schmeichel ចាកចេញពី Leicester City ហើយក្រោយរួមរស់១១ឆ្នាំ

អ្នក​​ចាំទី Kasper Schmeichel ​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្រុម Leicester City ​ទៅ​ចូល​រួម​ជាមួយ​ក្រុម Nice ​ហើយ ​ក្រោយ​ពី​រួមរស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​១១​ឆ្នាំ​។

​អ្នក​ចាំទី​ជម្រើស​ជាតិ​ដាណឺម៉ាក​ខាង​លើ​នេះ​ចូល​រួម​ជាមួយ​ក្រុម Leicester City ​នៅ​ឆ្នាំ​២០១១​កន្លង​ទៅ​ក្នុង​តម្លៃ​ខ្លួន​ត្រឹម​តែ​១,៥​លាន​ផោន​ប៉ុណ្ណោះ ​និង​បាន​ជួយ​ក្លឹប​បង្កើត​ប្រវត្តិសាស្ត្រ​បាន​ផង​ដែរ​នៅ​ឆ្នាំ​២០១៦ គ្រា​ដែល​ពួកគេ​ឈ្នះ​ពាន​រង្វាន់ English Premier League​និង FA Cup នៅ​ឆ្នាំ២០២១​។ ​តែ​យ៉ាង​ណា ​ក្រោយ​ពី​ចំណាយ​ពេល​ដល់​ទៅ​១១​ឆ្នាំ​នៅ​ក្លឹប Leicester City ​នៅ​ពេល​នេះ ​រូបគេ​ក៏​បាន​សម្រេច​ចិត្ត​ទៅ​រក​បទ​ពិសោធ​ថ្មី​ហើយ។

 

​Kasper Schmeichel ​ចូល​រួម​ជាមួយ​ក្រុម Nice ​ជាមួយ​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ។ ​នេះ​ជា​កីឡាករ​ល្បី​ម្នាក់​ទៀត​ដែល​ចូល​រួម​ជាមួយ​ក្រុម​នៅ​លីគ​កំពូល​បារាំង​នេះ ​ក្រោយ​ពី Aaron Ramsey ​ដែល​ទើប​ប្រកាស​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT