Ancelotti ដាក់ឈ្មោះខ្សែបម្រើទាំងបី Real Madrid ថាជា តំបន់ត្រីកោណ ព្រោះតែមូលហេតុនេះ

បន្ទាប់ពីការប្រកួតទល់នឹង Juventus ក្នុងទីក្រុង Los Angeles នៅរដូវក្តៅនេះ គ្រូបង្វឹកជនជាតិអុីតាលីលោក Ancelotti បានដាក់ឈ្មោះខ្សែបម្រើទាំងបីរបស់ក្រុម Real Madrid ថាជាតំបន់ត្រីកោណប៊ឺមូដា។

លោក Ancelotti បាននិយាយថា “ខ្ញុំហៅ Casemiro, Toni Kroos និង Luka Modric ថាជា តំបន់ត្រីកោណប៊ឺមូដា ពីព្រោះបាល់តែងតែបាត់ នៅពេលទៅដល់ទីនោះ។”

តំបន់ត្រីកោណប៊ឺមូដា គឺជាតំបន់មួយនៅឆ្នេរសមុទ្រ Miami ដែលកប៉ាល់ និងយន្តហោះតែងតែបាត់ខ្លួន រកមិនឃើញ នៅពេលទៅដល់ ឬឆ្លងកាត់តំបន់នោះ។

ក្រឡេកទៅមើលអតីតកាល ការដាក់ឈ្មោះបែបនេះជាធម្មតាត្រូវបានគេប្រើសម្រាប់ខ្សែប្រយុទ្ធឆ្នើមៗតែប៉ុណ្ណោះ ជាជាងសម្រាប់ខ្សែបម្រើ ប៉ុន្តែខ្សែបម្រើទាំងបីរបស់ក្រុម Real Madrid ត្រូវបានប្រសិទ្ធិនាមឈ្មោះនេះ ដែលអាចនិយាយបានថាជាកីឡាករល្អបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់។

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT