ក្រុម Liverpool យកឈ្នះ Man City ៣-១ លើកពាន Community Shield

ក្រុមហង្សក្រហម Liverpool បានឈ្នះពានរង្វាន់Community Shield ហើយក្រោយពីពួកគេយកឈ្នះលើក្រុម Manchester City បានក្នុងលទ្ធផល ៣-១។

សម្រាប់ការប្រកួតនេះដែរក្នុងពានរង្វាន់ខាងលើក្រុម Liverpool មិនដែលឈ្នះនោះទេ ប៉ុន្តែនៅលើកនេះពួកគេធ្វើបានល្អណាស់។ ជាក់ស្ដែងការប្រកួតទល់ក្រុម Man City មិនមែនជារឿងងាយស្រួលទេ ប៉ុន្តែក្រុមរបស់លោក Jurgen Klopp អាចធ្វើវាបានហើយ។ ដោយចប់ការប្រកួត៩០នាទី ក្រុម Liverpool បានយកឈ្នះក្នុងលទ្ធផល ៣-១។ ដោយ៣គ្រាប់នោះដែរ រកបានដោយ Arnold , Salah និង Nunez ដែលជាកីឡាករចំណូលថ្មី។

ក្នុងការប្រកួតនេះដែរ ក្រុម Man City ក៏បានដាក់កីឡាករ Haaland ឱ្យចូលលេងផងដែរ ប៉ុន្តែចុងក្រោយរូបគេមិនអាចកែប្រែលទ្ធផលអ្វីបាននោះទេ។ មួយវិញទៀតក៏ខកខានឱកាសនៅមុខទី១គ្រាប់ផងដែរ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT