Depay មិនព្រមចាកចេញពី Barcelona នោះទេ

ខ្សែប្រយុទ្ធ Memphis Depay បដិសេធមិនព្រមចាកចេញពីក្រុម FC Barcelona នោះទេ បើទោះជាវត្ដមានរបស់ Robert Lewandowski និង Raphinha មកដល់ក៏ដោយ។

Depay ស្ថិតក្នុងបញ្ជីដែលត្រូវក្រុម Barcelona ដាក់លក់ចេញ ប៉ុន្តែសាមីខ្លួនមិនព្រមទៅណានោះទេ។ ខ្សែប្រយុទ្ធហុល្លង់រូបនេះ ទើបតែចូលរូមជាមួយក្រុមអ្នកមានបុណ្យបានមួយរដូវកាលប៉ុណ្ណោះ តែគេសង្កេតឃើញថាមិនសូវបានបង្ហាញខ្លូននោះទេក្រោមការដឹកនាំរបស់លោក Xavi។ ដោយអ្នកចាត់ការរូបនេះក៏មិនមានគម្រោងដាក់រូបគេនារដូវកាលថ្មីផងដែរ ក្រោយពីទិញបានខ្សែប្រយុទ្ធមកដល់ទៅ២នាក់ទៀតទៅហើយនោះ។

អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United វ័យ២៦ឆ្នាំខាងលើបាននិយាយថារូបគេនឹងបន្ដនៅទីនេះ ដោយមិនចាកចេញទៅណាទេ។ បើទោះជាក្រុមមានប្រយុទ្ធឡើងដល់៦នាក់ក៏ដោយ ក៏ខ្លួនមិនទៅណាដែរ នឹងប្រឹងប្រែងដណ្ដើមកៅអីលេងឱ្យបាន។ ខ្លួននៅសល់កុងត្រា ដូច្នេះមិនចាកចេញទេ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT