Klopp ចង់ឱ្យកីឡាករ Liverpool ទាំងអស់យកកំហឹងរដូវកាលមុនមកលេងទល់ Man City

លោក Jurgen Klopp អ្នកចាត់ការក្រុមហង្សក្រហម Liverpool ចង់ឱ្យកូនក្រុមទាំងអស់យកកំហឹងកាលពីរដូវកាលមុនមកលេងទល់ក្រុម Manchester City ក្នុងពានរង្វាន់ Community Shield។

ក្រុម Liverpool នឹងត្រូវប្រកួតជាមួយក្រុម Manchester City នៅម៉ោង១១|:៣០នាទីរំលងអាធ្រាត្រនេះហើយ ក្នុងពានរង្វាន់ Community Shield ។ នេះជាជំនួបសំខាន់ផងដែររវាងក្រុមទាំងពីរ ព្រោះកាលពីរដូវកាលមុននោះ ពួកគេប្រជែងគ្នាខ្លាំងណាស់ក្នុងពានរង្វាន់ English Premier League នេះ។ ដោយក្រុមរបស់លោក Klopp ចាញ់តែ២ប្រកួតទេ ប៉ុន្តែនៅមិនអាចឈ្នះក្រុម Man City បានដដែល។

ដោយសារតែបែបនេះហើយ ទើបបានជាលោក Klopp នៅពេលនេះបាននិយាយថា៖ “យើងមានការប្រកួតធំដែលខ្ញុំបានប្រាប់ទៅសមាជិកក្រុមថាត្រូវធ្វើឱ្យបានល្អបំផុត។ ត្រូវយកកំហឹងនៅរដូវកាលមុន មកលេងនៅប្រកួតនេះដើម្បីជំរុញទឹកចិត្តឱ្យបានខ្លាំងបំផុត។ យើងសង្ឃឹមថានឹងអាចយកពានរង្វាន់បើករដូវកាលមួយនេះបាន ព្រោះយើងមិនដែលបានឈ្នះវានោះទេ”៕ ប្រភព​ ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT