Everton នាំយកខ្សែបម្រើស្លាបម្នាក់ពី Burnley តម្លៃ២០លានផោន

ក្រុម Everton ទិញបានខ្សែបម្រើ Dwight McNeil ពីក្រុម Everton ហើយក្នុងតម្លៃខ្លួនប្រមាណ២០លានផោន ជាមួយកុងត្រារហូតដល់ទៅ៥ឆ្នាំឯណោះ។

អតីតកីឡាករជម្រើសជាតិក្រោមអាយុ២១ឆ្នាំរបស់អង់គ្លេសខាងលើនេះ ក្លាយជាកីឡាករទី៣ដែលក្រុមរបស់លោក Frank Lampard នាំចូលនាទីផ្សារដោះដូរកីឡាករនេះ។ McNeil ជាកីឡាករលេងបានទៀងទាត់ណាស់ឱ្យក្រុម Burnley ពោលគឺតាំងពីឆ្នាំ២០១៨មក រូបគេបង្ហាញខ្លួនបាន១៤០ប្រកួត ហើយនៅក្របខណ្ឌ Premier League រូបគេអវត្ដមានតែ២ប្រកួតប៉ុណ្ណោះ។ ត្បិតតែសមត្ថភាពមិនដល់កម្រិតកំពូលមែន ប៉ុន្តែអ្នកគាំទ្រជឿថាខ្សែបម្រើស្លាបវ័យ២២ឆ្នាំនឹងជួយក្រុម Everton បានច្រើនជាក់ជាមិនខាន។

សូមបញ្ជាក់ដែរថានៅរដូវកាលមុននេះ McNeil |ជាកីឡាករចំណាត់ថ្នាក់លេខ២នៅ Premier League ដែលញាក់បាល់ជោគជ័យជាងគេ និងជាប់ចំណាត់ថ្នាក់លេខ៣ក្នុងបញ្ជីអ្នកដែលលើកបានបានច្រើនជាងគេផងដែរ ១៩៩ដង៕ ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT