Foden ថា Haaland នឹងក្លាយជាម៉ាស៊ីនរកគ្រាប់បាល់របស់ Man City

ខ្សែបម្រើ Phil Foden បាននិយាយថាវត្ដមានរបស់ខ្សែប្រយុទ្ធ Earling Haaland នឹងក្លាយជារបត់ថ្មីសម្រាប់ក្រុម Manchester City ហើយគេក៏នឹងអាចរកគ្រាប់បាល់ឱ្យក្រុមបានច្រើនផងដែរ។

អតីតកីឡាករ Dortmund ខាងលើបានចូលរួមជាមួយក្រុម Man City ក្នុងតម្លៃខ្លួន៥០លានផោន បន្ទាប់ពីក្រុមរបស់លោក Pep បានព្យាយាមយកគេឱ្យបាន។ ការបង្ហាញខ្លួនលើកដំបូងក្នុងប្រកួតមិត្តភាព Haaland ដូរចូលបាន១២នាទី ក៏រកគ្រាប់បាល់បាន១គ្រាប់ភ្លាមតែម្ដងឱ្យលោក Pep និងអ្នកគាំទ្រសប្បាយចិត្តបាត់ទៅហើយ។ កីឡាករមាឌធំនេះ ក៏នឹងអាចបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់ Community Shield ទល់ក្រុម Lvierpool ផងដែរ។

សម្រាប់ការបង្ហាញអារម្មណ៍របស់ Foden វិញ គេជឿជាក់ថា Haaland នឹងនាំគ្រាប់បាល់ឱ្យក្រុម Man City បានច្រើនជាក់ជាមិនខាន។ កីឡាករន័រវែសរូបនេះ មានសមត្ថភាពខ្ពស់ក្នុងការសម្រេចទី ហើយគេក៏នឹងក្លាយជាខ្សែប្រយុទ្ធដែលខ្សែការពារគ្រប់គ្នាមិនចង់ជួបផងដែរ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT