គ្រូ Arsenal ថាឃើញលទ្ធផលមិត្តភាព កុំអាល់សប្បាយចិត្តពេក

លោក Mikel Arteta អ្នកចាត់ការក្រុម Arsenal បាននិយាយថាលទ្ធផលឈ្នះជាប់ៗគ្នាក្នុងការប្រកួតមិត្ដភាពកន្លងទៅនេះ នឹងមិនអាចសន្មត់អ្វីបាននៅឡើយទេសម្រាប់រដូវកាលថ្មីខាងមុខនេះ។

ក្រុម Arsenal ទិញកីឡាករថ្មីចូលច្រើន ហើយក៏ឃើញថាពួកគេទទួលបានលទ្ធផលល្អផងដែរក្នុងការប្រកួតមិត្តភាពត្រៀមបើករដូវកាលកន្លងទៅនេះ។ ដោយប្រកួតចុងក្រោយ យកឈ្នះក្រុមកាំភ្លើងធំ Arsenal បានដល់ទៅ ៤-០ ឯណោះក្នុងការប្រកួតនៅទឹកដីអាមេរិក។ កត្ដាលេងបានល្អនេះហើយ ធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តមែនទែនក្នុងការត្រៀមរដូវកាលថ្មីខាងមុខ។

តែបើតាមសម្ដីរបស់លោក Arteta វិញ អះអាងថាគ្រប់យ៉ាងគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ ការប្រកួតមិត្តភាព នឹងមិនអាចកែប្រែ ឬកត់សម្គាល់អ្វីបាននោះទេ ព្រោះក្រុមទាំងអស់សុទ្ធតែធ្វើតេស្ដ និងរៀបចំទម្រង់លេងថ្មីដើម្បីត្រៀមរដូវកាលខាងមុខ។ តែលទ្ធផលឈ្នះការប្រកួតជាប់ៗគ្នា ក៏នឹងធ្វើឱ្យក្រុមមានកម្លាំងចិត្តក្នុងការលេងរដូវកាលថ្មីផងដែរ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT