Xavi ៖ នៅ Barcelona គ្មានទេការប្រកួតមិត្តភាព…យើងចង់ឈ្នះ ពិសេសប៉ះ Real

លោក Xavi អ្នកចាត់ការក្រុម FC Barcelona បាននិយាយថាក្រុមរបស់លោកមិនដែលគិតថាប្រកួតមិត្តភាពឬផ្លូវការអ្វីនោះទេ ដោយផ្ដោតសំខាន់លើលទ្ធផលឈ្នះការប្រកួតតែម្ដង។

ក្រុម Barcelona បានយកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតមិត្តភាពនៅទឹកដីអាមេរិកកាលពីម្សិលមិញនេះ។ ដោយឡែកក្នុងការប្រកួតនោះដែរ ក៏មានការប៉ះទង្គិចគ្នាកើតឡើងលើទីលានផងដែរ។ ដោយវាជាអត្ដសញ្ញាណទៅហើយសម្រាប់ការប្រកួត El Clasico បើទោះជាធ្វើឡើងក្នុងជំនួបមិត្តភាព ឬផ្លូវការណាក៏ដោយ។ ក្រុមទាំងពីរ ឱ្យតែប៉ះគ្នាដឹងតែមានរឿងកើតឡើងជានិច្ច។

ស្របពេលលោក Xavi អ្នកចាត់ការក្រុមអ្នកមានបុណ្យបានបង្ហាញចំណាប់អារម្មណ៍ដែរថា៖ “យើងមកទីនេះដើម្បីឈ្នះ ហើយយើងធ្វើវាបាន។ យើងជាក្រុមល្អជាងពួកគេ។ នៅ Barcelona មិនមានការប្រកួតមិត្តភាពនោះទេ យើងតែងតែចង់ឈ្នះ ជាពិសេសប្រកួតទល់ក្រុម Real Madrid តែម្ដង”៕ ប្រភព ៖ barcauniversal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT