Barcelona នៅជំពាក់ De Jong ១៧លានផោនទៀត

ប្រភពនៅអង់គ្លេសបានបញ្ជាក់ថាក្រុម FC Barcelona នឹងពិបាកលក់ Frankie De Jong ហើយ ព្រោះពួកគេនៅជំពាក់ប្រាក់ខ្សែបម្រើរូបនេះដល់ទៅ១៧លានផោនឯណោះ។

ក្រុម Manchester United កំពុងទាក់ទងយក De Jong មករួមក្រុម ដោយតាមទាក់ទងជាយូរមកហើយតាំងពីរដូវកាលដោះដូរកីឡាករបើកមក។ តែយ៉ាងណា ការខិតខំនោះនៅមិនទាន់សម្រេចបាននោះទេ ព្រោះតម្លៃផ្ដាច់កុងត្រារបស់គេនៅតែខ្ពស់ដដែលដល់ទៅជាង៦០លានផោនឯណោះ។ អ្វីដែលពិបាកពីលើនេះទៀតនោះ គឺក្រុម Barcelona នៅជំពាក់ប្រាក់ខ្សែបម្រើហុល្លង់នេះដល់ទៅ១៧លានផោនទៀត។

ដោយប្រាក់១៧លានផោននេះ គឺមកពីការជំពាក់ប្រាក់តម្លៃពលកម្ម និងប្រាក់ Bonus ផ្សេងៗដែលគិតតាំងពីគេផ្ទេរពីក្រុម Ajax មក។ De Jong ចូលរួមជាមួយក្រុម Barcelona នេះនៅឆ្នាំ២០១៩ ដោយកាលនោះក្នុងតម្លៃខ្លួន៧៥លានអឺរ៉ូឯណោះ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT