Inter Milan ចុះកុងត្រាយក Mkhitaryan ម្នាក់ទៀត

ក្រុម Inter Milan បានសម្រេចចុះកុងត្រាយកខ្សែបម្រើ Henrikh Mkhitaryan ម្នាក់ទៀតហើយ ក្រោយពីរូបគេអស់កុងត្រាជាមួយក្រុម Roma កាលពីចប់រដូវកាលនេះទៅ។

អតីតកីឡាករ Manchester United នេះ បានចំណាយពេល៣ឆ្នាំជាមួយក្រុម Roma មុនពេលសម្រេចចិត្តមកចូលរួមជាមួយក្រុម Inter Milan នេះ។ រូបគេបានក្លាយជាកីឡាករទី៤ហើយដែលក្រុម Inter ចុះកុងត្រាបន្ទាប់ពីខ្ចីជើង Lukaku ពី Chelsea។ ចុះកុងត្រាយក Andre Onana ពី Ajax និងខ្សែបម្រើ Kristjan Asllani ពីក្រុម Empoli ។

Henrikh Mkhitaryan បានចុះកុងត្រា២ឆ្នាំជាមួយក្រុម Inter Milanនេះ ហើយវត្ដមានរបស់គេក៏ទទួលបានការធានាកៅអីជម្រើស១១នាក់ដំបូងផងដែរ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT