លីគ Serie A នឹងលេង play-off រកជើងឯកចាប់ពីរដូវកាលថ្មីនេះទៅ

លីគកំពូលអ៊ីតាលី Serie A នឹងត្រូវលេង Play off ចាប់ពីរដូវកាលថ្មីខាងមុខនេះទៅ ប្រសិនបើក្រុមលេខ១និងលេខ២មានពិន្ទុស្មើគ្នា។

ដោយសារតែមានការប្រកួតប្រជែងគ្នាខ្លាំងលើពិន្ទុ ហើយស្មើគ្នា ត្រូវគិតគ្រាប់បាល់ចំណេញកាលពីរដូវកាលកន្លងទៅ ទើបពេលនេះក្របខណ្ឌលីគកំពូលអ៊ីតាលីចាប់ផ្ដើមប្ដូរប្រព័ន្ធលេងខ្លះហើយ។ ដោយចាប់ពីរដូវកាលថ្មីខាងមុខទៅ ប្រសិនបើក្រុមនៅលេខ១កំពូលតារាង ស្មើពិន្ទុជាមួយក្រុមលេខ២ នោះការប្រកួតនឹងត្រូវកាត់សេចក្ដីរកក្រុមឈ្នះជើងឯក ដោយការលេង play off ទៀត។

ការលេង Play off នេះដែរ គឺលេង៩០នាទីរកចាញ់ឈ្នះ ហើយប្រសិនបើមិនដឹងទៀតត្រូវទាត់ប៉េណាល់ទីកាត់សេចក្ដីយកតែម្ដង។ ដោយការផ្លាស់ប្ដូរនេះ នឹងធ្វើឱ្យលីគអ៊ីតាលីខុសប្លែកពីលីគកំពូលទាំង៤ដទៃទៀតនៅអឺរ៉ុបហើយ៕ប្រភព៖ zingnew

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT