Barcelona ស្នើតម្លៃដើម្បីទិញយក Lewandoski ពី Bayern Munich ហើយ

ក្រុមអ្នកមានបុណ្យ FC Barcelona បានចាប់ផ្ដើមដេញថ្លៃយកខ្សែប្រយុទ្ធ Robert Lewandoski ពីក្រុម Bayern Munich ហើយក្នុងតម្លៃខ្លួន៣០លានផោន។

ក្រោយពីកីឡាករ Lewandoski បានប្រកាសចង់ចាកចេញពីអាល្លឺម៉ង់ ហើយចូលរួមជាមួយក្រុម Barcelona មក ពេលនេះក្រុមការងាររបស់លោក Xavi បានចាប់ផ្ដើមចរចាជាមួយក្លឹប Bayern Munich ហើយ។ ដោយការដេញថ្លៃតម្លៃដំបូងនោះគឺ៣០លានផោន។ តែបើតាមអ្វីដែលក្រុម Bayern និយាយកន្លងមក តម្លៃត្រឹម៣០លានផោននេះទំនងជាពួកគេមិនទាន់យល់ព្រមលក់នោះទេ។

ខ្សែប្រយុទ្ធប៉ូឡូញខាងលើបានលេងឱ្យក្រុមយក្សអាល្លឺម៉ង់ខាងអស់រយៈពេល៨ឆ្នាំមកហើយ និងតែងតែជួយក្លឹបនេះឈ្នះពានរង្វាន់លីគកំពូលរហូត។ កីឡាករវ័យ៣៣ឆ្នាំខាងលើនេះ នៅសល់កុងត្រា១ឆ្នាំទៀតដែរនៅក្រុម Bayern Munich តែរូបគេចង់ចេញនៅរដូវកាលនេះតែម្ដង មិនរង់ចាំដល់អស់កុងត្រានោះទេ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT