ខ្សែប្រយុទ្ធម្នាក់សុខចិត្តទៅលេងនៅ Crystal មិនចូលរួមជាមួយ Man Utd

Malcolm Ebiowei ខ្សែប្រយុទ្ធដែលក្រុម Manchester United ចាប់អារម្មណ៍ចង់បាននោះ ពេលនេះរូបគេបានសម្រេចចិត្តផ្ទេរទៅលេងឱ្យក្រុម Crystal Palace វិញទៅហើយ ជាមួយកុងត្រាដល់ទៅ៥ឆ្នាំឯណោះ។

ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំខាងលើនេះ លេងនៅក្រុម Derby County ហើយបានបង្ហាញខ្លួនយ៉ាងទៀងទាត់ផងដែរ។ រូបគេត្រូវបានក្រុមបិសាចក្រហម Man Utd ចាប់អារម្មណ៍និងចរចាយូរមកហើយដែរ តែចុងក្រោយបែរជាសម្រេចចិត្តទៅលេងឱ្យក្រុម Crystal Palace ទៅវិញ។ Ebiowei នឹងចុះកុងត្រារហូតដល់៥ឆ្នាំឯណោះជាមួយក្រុមថ្មី Crystal Palace នេះ។

អតីតយុវជនរបស់ក្រុម Arsenal ខាងលើនេះលេងឱ្យទាំងនៅយុវជនជម្រើសជាតិហុល្លង់ និងអង់គ្លេស។ គេត្រូវបានចាត់ទុកថាជាយុវជនឆ្នើមម្នាក់ដែលមានក្លឹបច្រើនចង់បាន។ មួយវិញទៀត រូបគេក៏ក្លាយជាកីឡាករម្នាក់ទៀតហើយដែលបដិសេធមិនចូលរួមជាមួយក្រុមបិសាចក្រហម Manchester United នារដូវកាលនេះ៕​ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT