ខ្លាំងមែន! Lyon យកឈ្នះ Barcelona ៣-១ លើកបាន Women Champions League

ក្រុមបាល់ទាត់នារីរបស់ Lyon បានលើកពានរង្វាន់ UEFA Champions League ហើយ ក្រោយពីយកឈ្នះលើក្រុម FC Barcelona នារីក្នុងលទ្ធផល ៣-១នៅវគ្គផ្ដាច់ព្រ័ត្រ។

Lyon ការពិតទៅចូលដល់វគ្គផ្ដាច់ព្រ័ត្រនេះ ហាក់ចាញ់ប្រៀបក្រុម Barcelona ឆ្ងាយបន្ដិច ព្រោះក្រុម Barcelona នេះធ្វើបានល្អណាស់នារដូវកាលនេះ។ តែយ៉ាងណាក្នុងការប្រកួតជាក់ស្ដែង ក្រុម Lyon របស់បារាំងជាអ្នកធ្វើបានល្អជាង ដោយរកគ្រាប់បាល់បានជាបន្ដបន្ទាប់ដល់ទៅ៣គ្រាប់ ដើម្បីឈ្នះការប្រកួតក្នុងលទ្ធផល ៣-១ ឯណោះ។ ជាមួយលទ្ធផលនេះដែរ បានធ្វើឱ្យក្រុមនារីខ្លាំងនៅបារាំងនេះ បំបាក់ក្រុមកំពុងឡើងជើងនៅអេស្ប៉ាញបាន និងលើកពានរង្វាន់ Women Champions League តែម្ដង។

នេះជាការឈ្នះបានរង្វាន់ UEFA Women Champions League លើកទី៨ហើយក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Lyon ហើយរដូវកាលនេះកាន់តែពិសេសជាងគេនោះ គឺពួកគេឈ្នះក្រុមខ្លាំង Barcelona តែម្ដង៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT