Ancelotti ៖ Alaba នឹងបានលេង១០០%ទល់ក្រុម Liverpool

លោក Carlo Ancelotti បានចេញមកអះអាងថាខ្សែការពារ David Alaba នឹងបានលេងទល់ក្រុម Liverpool ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នៅសប្ដាហ៍ក្រោយ។

Alaba បានអវត្តមានពីទីលានតាំងពីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ទល់ក្រុម Manchester City ម្ល៉េះ។ ក្រោយមករូបគេបានសម្រាកព្យាបាល ហើយពេលនេះបើតាមលោក Ancelotti គឺរូបគេបានជាសះស្បើយ១០០%ហើយ ដោយអាចលេងបានល្មមសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន UCL ទល់ក្រុម Liverpool។

លោក Ancelotti បាននិយាយច្បាស់ៗថា៖ “យើងមិនដាក់គេលេងប្រកួតចុងក្រោយក្នុងលីគ ក៏ព្រោះតែយើងមិនចង់ប្រឈមនឹងរបួសទៀត។ គាត់នឹងបានលេង១០០%ទល់ក្រុម Liverpool ។ គាត់បានត្រៀមខ្លួនរួចហើយសម្រាប់ការប្រកួតនេះ”៕ ប្រភព  ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT