ឪពុក Messi៖ ខ្ញុំសង្ឃឹមថា Leo អាចត្រលប់ទៅ Barcelona វិញថ្ងៃណាមួយ

ឪពុករបស់ Lionel Messi បាននិយាយថាលោកសង្ឃឹមថ្ងៃណាមួយកូនប្រុស Messi អាចត្រលប់ទៅលេងនៅ FC Barcelona បានវិញ ដែលជាកន្លែងផ្ដល់គ្រប់យ៉ាងដល់គេរហូតដល់បច្ចុប្បន្ន។

Messi ផ្លាស់ចេញពីក្រុម Barcelona កាលពីចប់រដូវកាលមុន មកចូលរួមជាមួយក្រុម PSG វិញ។ លេងនៅទឹកដីបារាំងបានត្រឹម១រដូវកាល ពេលនេះមានដំណឹងថារូបគេចង់ចាកចេញទៅវិញហើយ ដោយអាចនឹងត្រលប់ទៅអេស្ប៉ាញ ចូលរួមជាមួយក្រុមអ្នកមានបុណ្យវិញ។ ស្របពេលលោក Xavi ដែលជាអ្នកចាត់ការក្រុម Barcelona បច្ចុប្បន្ន ក៏អះអាងដែរថាទ្វាបើកចាំ Messi ជានិច្ច។

ចំពោះរឿងនេះដែរ ឪពុក Messi ដែលដើរតួជាភ្នាក់ងារទីផ្សារស្រាប់នោះបានអះអាងថាលោកក៏សង្ឃឹមថ្ងៃនោះមកដល់ដូចគ្នា។ Messi នៅតែស្រលាញ់ Barcelona ហើយលោកជឿជាក់ថ្ងៃណាមួយ រូបគេនឹងអាចត្រលប់ទៅលេងនៅ Camp Nou បានវិញជាក់ជាមិនខាន៕ ប្រភព ៖ goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT