Dublin៖ “បើ United ទម្លាក់​លុយ​ ៣០០ លាន​នាំ​យក​កីឡាករ​ថ្មី ចាំ Ronaldo បន្ត​នៅ”

អនាគត​របស់ Cristiano Ronaldo កំពុង​ស្ថិត​ក្រោម​ភាព​មិន​ប្រាកដប្រជា ថា​នឹង​បន្ត​នៅ ឬ​ចាកចេញ ដ្បិត​បើ​សុពលភាព​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ មតិ​មួយ​ចំនួន​ក៏​ណែនាំ​ឲ្យ​លោក​គួរ​បន្ត​នៅ រី​ឯ​ខ្លះ​ទៀត​ថា ពេលវេលា​នៃ​ការ​បែក​គួរ​តែ​មក​ដល់​ហើយ មិន​ដូច្នោះ​ទេ ភាព​ល្បីល្បាញ​របស់​តារា​ឆ្នើម​ព័រទុយហ្គាល់​នឹង​ធ្លាក់​ចុះ​ជា​មិន​ខាន មុន​ការ​ចូល​និវត្ត។

ងាក​មក​មតិ​របស់​ជើង​ចាស់​នៅ United លោក Dion Dublin ក៏​បាន​បញ្ជាក់​ថា Ronaldo គួរ​តែ​ចាកចេញ ហើយ​គួរ​បន្ត​នៅ លុះ​ត្រា​តែ​ក្នុង​ករណី​ថ្នាក់​លើ​ក្លឹប​ព្រម​ទម្លាក់​លុយ ៣០០ លាន​ឲ្យ​អ្នកចាត់ការ​ថ្មី លោក Erik ten Hag ចាយវាយ​លើ​ការ​នាំ​យក​កីឡាករ​ថ្មី មក​បំពេញ​ចន្លោះ​នៅ​រដូវ​កាល​ខាង​មុខ។

ប្រាប់​ទៅ Sky Sports លោក Dublin និយាយ៖ “ខ្ញុំ​មើល​អត់​ឃើញ​ហេតុផល​ដែល Ronaldo គួរ​បន្ត​នៅ​ទេ តែ​ក៏​អត់​ដឹង​ថា គេ​នឹង​វិល​ត្រលប់​ទៅ​អ៊ីតាលី ឬ​អេស្ប៉ាញ​អី​វិញ​ដែរ គ្រាន់​ថា ​បើ​ក្លឹប​មិន​ផ្តល់​ឲ្យ ៣០០ លាន​ផោន លើ​ការ​ចាយវាយ​ពេល​ខាង​មុខ​ទេ ដូច្នេះ​ខ្ញុំ​គិត​ថា Ronaldo គួរ​តែ​ចាកចេញ​ទៅ ទើប​ជា​ជម្រើស​ល្អ​បំផុត”៕

ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT