ពូទីន ​គាំទ្រ​ចំពោះ Khabib ​ដែល​ការពារ​កិត្តិយស គ្រួសារ ​និង​ប្រទេស​ជាតិ

លោក​ ប្លាទីមៀរ ពូទីន ​បាន​ណាត់​ជួប​ជាមួយ​អ្នក​លេង​ក្នុង​ទ្រុង Khabib Nurmagomedov ​ផ្ទាល់ ដើម្បី​ជា​ការ​អបអរ​ជ័យជម្នះ​របស់​គេ ​និង​សរសើរ​ទឹក​ចិត្ត​ការពារ​សាសនា គ្រួសារ និង​ប្រទេស​ជាតិ។

Khabib ​បាន​​យក​ឈ្នះ ​Conor McGregor ​នៅ​ទឹក​ទី​៤ ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​នៅ​ UFC 229។ ការ​ប្រកួត​នេះ បញ្ចប់​ទៅ​ដោយ​មិន​ល្អ​ឡើយ ​ពោល​គឺ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​មែនទែន ​ក្រុម​ក្រុម​ខាង Khabib ​និង​ខាង Conor ។ បើ​តាម​វីដេអូ​បង្ហាញ Conor ​បាន​វាយ​ក្រុម​អ្នក​ឱ្យ​ទឹក​របស់​កីឡាករ​រុស្ស៊ី ​ហើយ​ជម្លោះ​ចាប់​ផ្ដើម​កើត​ឡើង​តែ​ម្ដង។ ស្រប​គ្នា​នោះ​ដែរ Khabib ​វិញ ​បាន​ហក់​ពី​លើ​សង្វៀន​មក​វាយ​ប្អូន​ជី​ដួន​មួយ​របស់ Conor ​បែក​មុខ​បែក​មាត់​ថែម​ទៀត​ផង។

ក្រោយ​ចប់​ការ​ប៉ះ​ទង្គិច​គ្នា​នោះ​ទៅ ​សន្នីសីទ​កាសែត​មួយ​បាន​កើត​ឡើង ​ដោយ Khabib ​បាន​បក​ស្រាយ​ថា ​ខាង​អ្នក​ឱ្យ​ទឹក Conor ​បាន​មើល​ងាយ​ក្រុម​របស់​ខ្លួន។ ដោយ​បាន​បោះ​សម្ដី​មើល​ងាយ ​គ្រួសារ ​រើស​អើង​ជាតិ​សាសន៍ ​និង​ប្រទេស​ជាតិ​រុស្ស៊ី​របស់​គេ ទើប​បាន​ជា​ទប់​អារម្មណ៍​មិន​បាន​។

ជាមួយ​គ្នា​នោះ ​ក្រោយ​ចប់​ការ​ប្រកួត​បាន​ប៉ុន្មាន​ថ្ងៃ ​ស្រាប់​តែ​លោក ពូទីន ​បាន​ហៅ Khabib ​មក​ជួប ​និង​និយាយ​អរគុណ សរសើរ​ដល់​ទឹក​ចិត្ត​ស្នេហា​ជាតិ ​ស្រលាញ់​គ្រួសារ និង​សាសនា​របស់​គេ។ លោក ពួទីន ​បាន​បញ្ជាក់​ទៀត​ថា​គ្មាន​នរណា​អាច​មើល​ងាយ​រុស្ស៊ី​បាន​ឡើយ ​ហើយ​បើ​មាន​ពិត​មែន ​នោះ​ប្រាកដ​ជា​ចូល​នរក​មិន​ខាន៕ប្រភព  ៖ dailymail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT