អធិរាជចុងម៉ោង! Real Madrid វាយបកទម្លាក់ក្រុម Man City យ៉ាងគួរឱ្យភ្ញាក់ផ្អើល

ក្រុម Real Madrid បានវាយបកទម្លាក់ក្រុម Manchester City បាននៅចុងម៉ោងយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងលទ្ធផល ៣-១ នាជើងទី២នេះ សរុបទាំងពីរជើងទៅលទ្ធផល ៦-៥។

នៅជើងទី១ ក្រុមរបស់លោក Pep យកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល ៤-៣ រួចទៅហើយនៅទឹកដីអង់គ្លេស។ ស្របពេលនៅជើងទី២យប់មិញនេះ ក្រុម Man City ក៏បន្ដនាំមុខទៀត ១-០ រហូតដល់នាទី៩០ ទើបមានការប្រែប្រួល។ ដោយត្រឹមនាទី៩០+ នេះ Rodrygo រកបាន២គ្រាប់បន្ដបន្ទាប់ ធ្វើឱ្យចប់ការប្រកួត៩០នាទី Real យកឈ្នះ City ២-១។ លទ្ធផលនេះដែរ ធ្វើឱ្យពួកគេស៊ីសងគ្រាប់បាល់គ្នាស្មើ ហើយត្រូវថែំ១៥នាទី២ដង។

នៅម៉ោងបន្ថែមនេះហើយ Karim Benzema ក៏មានឱកាសរកបាន១គ្រាប់ទៀតដោយបាល់ប៉េណាល់ទី ហើយវាក៏ជាគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមផងដែរ។ ដោយសរុបទាំងពីរជើងទៅ ក្រុម Real Madrid ជាអ្នកឈ្នះក្នុងលទ្ធផល ៦-៥ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Champions League តតាំងជាមួយក្រុម Liverpool ទៀត៕ប្រភព៖ DailMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT