Owen៖ “Van Dijk ជា​ខ្សែ​ការពារ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ”

Liverpool បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ជា​លើក​ទី ៣ នៅ​រយៈ​ពេល ៥ ឆ្នាំ​ចុង​ក្រោយ បន្ទាប់​យក​ឈ្នះ Villarreal ក្រោម​លទ្ធផល​សរុប ៥-២។ ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp កំណត់​ត្រូវ​ប៉ះ​សត្រូវ​ចាស់​ជា​ថ្មី គឺ Real Madrid នៅ​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ២៩ ​ឧសភា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

ងាក​ទៅ​ការ​យល់​ឃើញ​របស់​លោក Michael Owen អតីត​កីឡាករ​នៅ​ហង្ស បាន​ប្រាប់​ប៉ុស្តិ៍ BT Sport ដោយ​សរសើរ​មិន​ដាច់​ពី​មាត់​ដល់ Virgil van Dijk ជា​ខ្សែ​ការពារ​សំខាន់ ជួយ​ហង្ស​អាច​ឡើង​មក​ដល់​វគ្គ​នេះ។ Owen ថា៖ “ស្តាប់​ណា Van Dijk ជា​ខ្សែ​ការពារ​កណ្តាល​ល្អ​បំផុត​ក្នុង​លោក​នៅ​ពេល​បច្ចុប្បន្ន​នេះ”។

លោក​បន្ត៖ “ខ្ញុំ​នឹង​កាន់​តែ​និយាយ​វែង​ឆ្ងាយ ហ៊ាន​ថា Van Dijk ជា​ខ្សែ​ការពារ​ល្អ​បំផុត​គ្រប់​ពេលវេលា ដោយ Rio Ferdinand ធ្លាប់​ជា​ខ្សែ​ការពារ​ល្អ​បំផុត​ខ្ញុំ​បម្រើ​អាជីព​ជាមួយ តែ​នេះ Van Dijk មើល​ទៅ​គេ​ចុះ តើ​អ្នក​នឹង​តតាំង​គេ​ដោយ​របៀប​ម៉េច គេ​មាឌ​ធំ គេ​លឿន គេ​មាំ គេ​ឈ្លាសវៃ គេ​រក​បាន​គ្រាប់​បាល់ ខ្ញុំ​មិន​ធ្លាប់​ឃើញ​នរណា​ពី​មុន​មក​អ៊ីចឹង​ទេ”៕

ប្រភព៖ BT Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT