ក្រុមបាល់ទាត់ជ្រូកព្រៃ ដែលបានជាប់ខ្លួនក្នុងល្អាងកន្លះខែ ហើយរស់រានមានជីវិតវិញនោះ ពេលនេះបានទៅដល់ Los Angeles សហរដ្ឋអាមេរិក និងមានឱកាសលេងទល់ក្រុមយុវជនរបស់ River Plate ទៀតផង។
ក្មេងទាំង១២នាក់នេះ ត្រូវបានទទួលយ៉ាងរាក់ទាក់បំផុតពីសំណាក់សមាគមនៅទីនោះ។ ពួកគេនឹងមានឱកាសចូលទៅទស្សនកិច្ច Hollywood និង Universal Studios ផងដែរ។ បន្ថែមពីលើនេះដែរ
កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រុមជ្រូកព្រៃនេះ ក៏មានឱកាសបានប្រកួតមិត្តភាពជាមួយក្រុមយុវជនRiver Plate របស់អាហ្សង់ទីន។ ការទៅនេះដែរ គឺក្នុងគោលបំណងដើម្បីអរគុណ ដល់អ្នកនៅជុំវិញពិភពលោក ដែលបានបួងសួងដល់ពួកគេ គ្រាដែលជាប់ក្នុងល្អាងនោះ។
សូមបញ្ជាក់ថាក្មេងចន្លោះពីអាយុ១១ដល់១៦ឆ្នាំ ១២នាក់ រួមទាំងគ្រូបង្វឹកម្នាក់ បានជាប់ក្នុងល្អាងថាំងហ្លូងជាង១០ថ្ងៃ ទម្រាំតែយកចេញបាន។ មានអ្នករុករកមកពីគ្រប់ទិសទី ដើម្បីស្វែងរកពួកគេ។ នៅគ្រា
នោះ ក៏មានអ្នកមុជទឹកថៃម្នាក់ បានស្លាប់គ្រាដែលចុះជួយសង្គ្រោះផងដែរ៕ប្រភពDailyMail