Man City ត្រលប់មកកំពូលតារាងវិញ ក្រោយលត់ Leeds United ៤-០

ក្រុម Manchester City បានត្រលប់មកឈរនៅកំពូលតារាងវិញហើយ ក្រោយពីពួកគេបានយកឈ្នះលើក្រុម Leeds United ក្នុងលទ្ធផល ៤-០ ឯណោះ។

ក្រុម Man City បើទោះជារវល់នៅពានរង្វាន់ UEFA Champions League ច្រើនក្ដី ប៉ុន្តែពួកគេមិនបោះបង់ការខិតខំនៅលីគឡើយ។ ជាក់ស្ដែងនៅយប់មិញ ពួកគេបានយកឈ្នះលើក្រុម Leeds United ដល់ទៅ ៤-០ ឯណោះ ដោយ៤គ្រាប់នោះសម្រេចបានដោយ Rodri ១គ្រាប់ Ake ១គ្រាប់ Jesus ១គ្រាប់ និងFernandinho ១គ្រាប់ទៀត។ នេះជាការប្រកួតល្អមួយសម្រាប់ក្រុមរបស់លោក Pep ដែលនឹងធ្វើឱ្យពួកគេឡើងឈរកំពូលតារាង Premier League វិញ។

គិតត្រឹម៣៤ប្រកួតនេះ ក្រុម Man City មាន៨៣ពិន្ទុ ប្រដេញពីក្រោយដោយក្រុម Liverpool មាន៨២ពិន្ទុឆ្លងកាត់៣៤ប្រកួតដូចគ្នា។ នេះសបញ្ជាក់ឱ្យឃើញថានៅ៤ប្រកួតបន្ទាប់ទៀត ប្រសិនបើមានក្រុមណាមួយភ្លាត់ស្មើឬចាញ់ នោះប្រាកដជាក្រុមមួយទៀតក្ដោបយកពានរង្វាន់ហើយ៕ ប្រភព ៖ DAILYMAIL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT