ខ្សែការពារល្បីឈ្មោះ John Terry បានការងារវិញហើយ ដោយក្លាយជាជំនួយការគ្រូបង្វឹកនៅក្លឹប Aston Villa ។
ក្លឹប Aston Villa បានតែងតាំងលោក Dean Smith ធ្វើជាអ្នកចាត់ការក្រុមថ្មីរបស់ខ្លួន ហើយបានតែងតាំងកីឡាករ Terry ជាជំនួយការគ្រូបង្វឹក។ លោក Smith បាននិយាយថាលោកមានក្ដីស្រមៃដឹកនាំក្រុម
នេះជាយូរមកហើយ ខណៈដែលពេលនេះក្ដីស្រមៃបានក្លាយជាការពិតហើយ។ លោក យក terry មកធ្វើការជាមួយនេះ គឺមកពីអតីតកីឡាករ Chelsea រូបនេះមានបទពិសោធច្រើននៅលីគកំពូលអង់គ្លេស ហើយសង្ឃឹមថានឹងអាចជួយក្រុមឡើងមកខ្លាំងវិញបាន។
Terry វ័យ៣៧ឆ្នាំ ជាវីរបុរសរបស់ក្លឹបតោខៀវ Chelsea ដោយលេងឱ្យក្លឹបនេះតាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៧។ ដោយឡែកនៅរដូវកាលមុននេះ រូបគេក៏បានសម្រេចចិត្តលេងនៅក្លឹប Aston Villa ១រដូវកាល
មុនចាកចេញទៅ។ នៅពេលនេះ ខ្សែការពាររូបនេះបានចូលមកដឹកនាំក្លឹបនេះវិញហើយ៕ប្រភពDailyMail