PSG មានគម្រោងទុក Messi តែចង់លក់ Neymar ចេញ

ក្រុម PSG មានគម្រោងរក្សាទុកខ្សែប្រយុទ្ធ Lionel Messi នៅរដូវកាលក្រោយ តែចង់លក់កីឡាករ Neymar ចេញវិញ ទោះសល់កុងត្រា៣ឆ្នាំទៀតក៏ដោយ។

ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំខាងលើទើបលេងឱ្យក្រុម PSG បានមួយរដូវកាលនេះទេ ប៉ុន្តែក៏មិនទាន់ឃើញថាជោគជ័យដែរ ព្រោះលេងមិនបានល្អសោះនៅលីគ Ligue1 ។ តែទោះជាយ៉ាងនេះក្ដី ថ្នាក់ដឹកនាំក្រុម PSG នៅតែមានទំនុកចិត្តថា Messi អាចនឹងកែប្រែស្ថានភាពបានវិញនៅរដូវកាលថ្មីខាងមុខ បន្ទាប់ពីក្លឹបមានបំណងចង់នាំចូលកីឡាករថ្មីមួយចំនួន ដោយផ្ដើមចេញពីការចាប់ដៃគូជាមួយអតីតកីឡាករ FC Barcelona ផ្ទាល់តែម្ដង។

ទន្ទឹមគ្នានេះដែរ ក្លឹប PSG ក៏មានបំណងចង់លក់ Neymar ចេញផងដែរ។ កីឡាករប្រេស៊ីលនេះ មិនសូវបានលេងល្អទេ ហើយក៏មានរឿងជាមួយអ្នកគាំទ្រច្រើនផងដែរកន្លងទៅនេះ។ ហេតុដូច្នេះហើយ ទើប PSG ចង់បានខ្សែប្រយុទ្ធថ្មីមកសហការជាមួយ Messi វិញនៅរដូវកាលក្រោយ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT