Pogba របួសហើយ នឹងអវត្ដមានរហូតដល់ចប់រដូវកាលនេះ

ខ្សែបម្រើ Paul Pogba នឹងមិនអាចចូលលេងប្រកួតខាងមុខទៀតទេរហូតដល់ចប់រដូវកាលនេះឱ្យក្រុម Manchester United ដោយសារតែរូបគេមានបញ្ហារបួសទៅហើយ។

ក្នុងការប្រកួតដែលក្រុម Man Utd លេងចាញ់ក្រុម Liverpool នោះ កីឡាករ Pogba មានបញ្ហារបួសសរសៃពួ។ ក្រោយពីធ្វើការពិនិត្យទៅរបួសនេះ ទំនងជានឹងធ្វើឱ្យគេសម្រាកយ៉ាងតិចក៏៤សប្ដាហ៍ទៀតដែរ។ ដោយសារតែរយៈពេលដល់ទៅ៤សប្ដាហ៍នេះហើយ ទើបអាចនិយាយបានថា Pogba ទំនងជានឹងលែងបានលេងឱ្យ Man Utd ទៀតហើយ ព្រោះប្រកួតចុងក្រោយរបស់ក្រុមបិសាចក្រហមរដូវកាលនេះប៉ះក្រុម Crystal Palace នៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២២នេះហើយ។

មួយវិញទៀតវាក៏អាចនិយាយមួយផ្លូវទៀតថាអាជីព Pogba នៅ Old Trafford ចប់ត្រឹមនេះដែរ ព្រោះរូបគេអស់កុងត្រារដូវកាលនេះ ហើយក៏មិនមានការបន្ដកុងត្រាថ្មីអ្វីដែរ៕ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT